គណបក្សយុវជនកម្ពុជា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានសម្រេចតែងតាំងលោក អ៊ុង សាម៉េត ដែលមានមុខងារបច្ចុប្បន្ន ជាអនុប្រធានទី២ ជាអ្នកនាំពាក្យរបស់គណបក្ស ដើម្បីផ្តល់ព័ត៌មាននានា ទាក់ទងនឹងសកម្មភាពរបស់បក្ស ក្រោយពីបក្សនេះ បានដាក់លិខិតជាផ្លូវការទៅកាន់ក្រសួងមហាផ្ទៃ។សេចក្តីជូនដំណឹង របស់គណបក្សយុវជនកម្ពុជា បានឲ្យដឹងថា ក្រោមស្មារតីកិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្ត នៃគណបក្សយុវជនកម្ពុជា បានជ្រើសរើសអ្នកនាំពាក្យគណបក្ស ក្នុងនោះអង្គប្រជុំបានបោះឆ្នោតសម្រេចជា ឯកច្ឆន្ទ ផ្តល់សេចក្តីទុកចិត្តលើរូបលោក អ៊ុង សាម៉េត ដែលមានមុខងារបច្ចុប្បន្ន ជាអនុប្រធានទី២ និងផ្តល់ភារកិច្ចបន្ថែមជា អ្នកនាំពាក្យរបស់គណបក្សយុវជនកម្ពុជា៕