ប្រធានរដ្ឋសភា លោក ហេង សំរិន បានបដិសេធលិខិតរបស់តំណាងរាស្រ្តបក្សប្រឆាំង ករណីស្នើសុំឲ្យដកហូតដីសម្បទានសេដ្ឋកិច្ចពីកងទ័ពប្រជាជនវៀតណាម ដែលមានការលើកឡើងថាកាន់កាប់ទីតាំងមូលដ្ឋានយោធាលើដីសម្បទានសេដ្ឋកិច្ច នៅខេត្តរតនគិរី។លិខិត មួយច្បាប់ចុះថ្ងៃទី២៥ខែមករា ឆ្នាំ២០១៦ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិលោក អ៊ុំ សំអាន ដែលកំពុងស្នាក់នៅសហរដ្ឋអាមេរិក លើកឡើងថាសារព័ត៌មាមនាខេមបូឌា ដេលី បានផ្សាយកាលពីចុងខែធ្នូ ឆ្នាំ២០១៥ថាកងទ័ពប្រជាជនវៀតណាមទទួលបានការគ្រប់គ្រងដីប្រហែល ៤ម៉ឺនហិកតា នៅខេត្តរតនគិរី។ លោកបន្តថាសារព័ត៌មានបានចុះផ្សាយថាមានការលក់ដូរនិងការផ្ទេរ កម្មសិទ្ធិដីធ្លីដែលមានទំហំ៣៩៥៨៤ហិកតាឲ្យពួកមេបញ្ជាកងពលលេខ១៥ នៃកងទ័ពប្រជាជនវៀតណាម។