មន្ត្រីជាន់ខ្ពស់គណបក្ស ប្រជាជនកម្ពុជាអះអាងថាទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានអ្នកចុចចូលចិត្ត(Likes)លើសហ្វេសប៊ុករបស់លោក សម រង្ស៊ី រាប់ពាន់នាក់នៅដើមឆ្នាំ២០១៦ដោយលោកថាជាសញ្ញាបង្ហាញពីគណបក្សប្រជាជននឹង ឈ្នះឆ្នោតនៅអាណត្តិក្រោយទៀត។លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍កាលពីថ្ងៃអង្គារនេះថាហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានអ្នកចុចចូលចិត្ត(Likes)ជាង២លាននាក់(២ ០៩៨ ៩៨១ នាក់)ពោលលើសទំព័រហ្វេសប៊ុករបស់ប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី ជាង៦ពាន់នាក់គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី២ខែកុម្ភៈឆ្នាំ២០១៦។ លោកថាកំណើននៃអ្នកចុចចូលចិត្ត(Likes)លោកនាយករដ្ឋមន្ត្រីលើហ្វេសប៊ុកនេះ ធ្វើឲ្យគណបក្សប្រជាជនកម្ពុជាបន្តឈ្នះឆ្នោតដឹកនាំប្រទេស នៅអាណត្តិក្រោយនេះ។