នៅម៉ោង ៥ព្រឹក កាលពីថ្ងៃ២ ខែកុម្ភៈ លោកគួយ ប៊ុនរឿន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងសហការី បានចេញទៅបំពេញបេសកកម្មនៅប្រទេសបង់ក្លាដេស ដើម្បីដកបទពិសោធន៍ អំពីការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ការចុះឈ្មោះបោះឆ្នោត និងការរៀបចំបញ្ជីបោះឆ្នោតបន្ថែមទៀត។ ហើយនៅវេលាម៉ោង ៣រសៀលថ្ងៃដដែលនេះ ក្រុមការងារគ.ជ.ប បានទៅដល់ប្រទេសបង់ក្លាដេសប្រកបដោយសុវត្ថិភាព។ នេះបើតាមការឲ្យដឹងនៅលើទំព័រហ្វេសប៊ុកលោកគួយ ប៊ុនរឿន៕