អនុប្រធានទី២ នៃគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ បានប្រកាស ជាសាធារណៈនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២១០៦ថា លោកនឹងលាឈប់ ពីដំណែងជាអនុប្រធានទី២ ហើយនឹងទៅបង្កើតគណបក្សថ្មី មួយមានឈ្មោះ ថា “រួបរួមជាតិ”។លោកបានប្រកាសបែបនេះ នៅឯគេហដ្ឋានរបស់លោក ។ លោកថា ការបង្កើតគណបក្សថ្មីនេះ គ្មានការជួយជ្រោមជ្រែងពីគណបក្សប្រជាជនកម្ពុជាទេ ព្រោះលោកមិនអាចទ្រាំទ្រ ក្នុងការធ្វើការងារជាមួយ សម្តេចក្រុមព្រះបន្តទៀតទេ ព្រោះលោកធ្វើការរាល់ថ្ងៃក្នុងនាមជាអនុប្រធានទី២ប្រៀបដូចជាទីមោង។នៅថ្ងៃនេះដែរ លោកក៏បានរៀបចំឯកសារ ដើម្បីដាក់ទៅក្រសួងមហាផ្ទៃ ដើម្បីសុំបង្កើតជាផ្លូវការតែម្តង៕