អង្គការ មួយស្នើឲ្យ គជប បង្កលក្ខណៈងាយស្រួលដល់ជនពិការបានចូលរួមបោះឆ្នោត ដោយអះអាងថាដើម្បីបង្ហាញពីតម្លាភាពរវាងជនមិនពិការក្នុង ការសម្រេចជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្ត។ក្នុងវេទិកា “ការងារសម្រាប់យុវជនពិការ” នៅថ្ងៃពុធនេះនាយកប្រតិបត្តិអង្គការជនពិការកម្ពុជាលោក ងិន សៅរ័ត្ន ថ្លែងថា ដើម្បីបង្ហាញពីតម្លាភាពរវាងជនពិការនិងជនមិនពិការ គជប ថ្មីត្រូវគិតគូរដាក់បញ្ចូលជនពិការពីរប្រភេទរួមមានជនពិការភ្នែក និងជនពិការជិះរទេះទៅក្នុងបញ្ជីបោះឆ្នោតដើម្បីឲ្យពួកគេងាយស្រួល ទៅចុះឈ្មោះនិងបានទៅបោះឆ្នោត។ លោកបន្តថា៖ ”ជនពិការមាន៨ទៅ៩ប្រភេទមានលក្ខណៈច្រើនពិបាករៀបចំ list (បញ្ជី)។ អញ្ចឹងយើងសំណូមពរថាសុំឲ្យ គជប ធ្វើតែបញ្ជីពីរប្រភេទបានហើយប្រភេទី១ប្រភេទជនពិការជិះរទេះ ប្រភេទទី២គឺប្រភេទជនពិការភ្នែកទំាងសងខាង ដើម្បីធ្វើយ៉ាងម៉េច នៅពេលដែលបងប្អូនជនពិការភ្នែកទំាងសងខាងដែលទៅចុះឈ្មោះគាត់អាចជួយសម្រប សម្រួលទៅវិញទេ។