លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងអះអាងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ថា គណបក្សរបស់លោក ដែលចងសម្ព័ន្ធភាពជាមួយ បក្សថ្មីមួយ នឹងរក្សាវប្បធម៌សន្ទនារវាងភាគីទាំង ហើយថានឹងមិនឲ្យដូចសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម សម រង្ស៊ីដែលមានវប្បធម៌សន្ទនាជាមួយគ្នា ប៉ុន្តែជាវប្បធម៌ចាប់ដៃជាន់ជើង។លោក ពេជ្រ ស្រស់ បានលើកឡើងថា គណបក្សយុវជនកម្ពុជា ចងសម្ព័ន្ឋភាពគ្នាតែជាមួយលោក ញែម វណ្ណថនតែមួយគត់ បើសិនថ្ងៃណាមួយលោក ញែម វណ្ណថន មិនមែនជាប្រធានគណបក្ស នឹងផ្តាច់ចំណងសម្ព័ន្ឋភាពភ្លាម។