ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ (CNRP) លោក កឹម សុខា នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ កំពុងដឹកនាំបើកកិច្ចប្រជុំរៀបចំផែនការ យុទ្ធសាស្ត្រក្រោមប្រធានបទ ដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរ។កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ជាមួយប្រធាន-អនុប្រធានក្រុមការងារ ប្រធាន-អនុប្រធានគណៈកម្មាធិការប្រតិបត្តិរាជធានី-ខេត្តទាំង២៥ផងដែរ៕