ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ប្តេជ្ញាថា លោកខិតខំប្រឹងប្រែងដើម្បីកុំឲ្យគណបក្សសង្គ្រោះជាតិ បែកបាក់ និងធ្វើឲ្យជាតិមានសាមគ្គីផ្ទៃក្នុងដើម្បីកុំឲ្យធ្លាក់ចុះខ្សោយហើយ ទៅពឹងបរទេសឲ្យជួយ។នៅក្នុងវេទិកាជួបសកម្មជនមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិកាលពី ព្រឹកថ្ងៃទី៦ នៅក្នុងខេត្តកណ្តាល លោក កឹម សុខា ថ្លែងថា សង្គ្រោះជាតិមិនធ្វើអ្វីដែលក្បត់នឹងពលរដ្ឋ ហើយថ្នាក់ដឹកនាំបក្សទាំង២ ( លោក សម រង្ស៊ី និង លោក កឹម សុខា)ក៏មិនលក់ឧត្តមគតិដែរ។ លោកបន្តថា ទន្ទឹមនឹងការពង្រឹងផ្ទៃក្នុងរបស់គណបក្ស លោកក៏ខិតខំដើម្បីកុំឲ្យជាតិបែកបាក់ដែលនាំឲ្យចុះខ្សោយ។