ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃចន្ទនេះ ជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William Heidt ដោយបានពិភាក្សាលើស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្ននិងទំនាក់ទំនងកម្ពុជា អាមរិក។ក្រោយពីជំនួបជាមួយប្រធានស្តីទីគណបក្សសង្គ្រោះជាតិនៅវិមានរដ្ឋ សភា លោក William Heidt បានលើកឡើងថាលោកបានជជែកជាមួយលោក កឹម សុខា ពីទំនាក់ទំនងរវាងប្រទេសទាំងពីរនិងពិភាក្សាពីស្ថានភាពនយោបាយ កម្ពុជាដែលលោកចាត់ទុកថាមានដំណើរការប្រព្រឹត្តទៅបានដោយល្អ។ លោកលើកឡើងដូច្នេះដោយលោកសំអាងថាគណបក្សប្រជាជនកម្ពុជានិងគណបក្ស សង្គ្រោះជាតិបានចុះផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួននៅតាមមូលដ្ឋាន បានដូចគ្នា។