ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងប្រកាសជាថ្មីថាខ្លួននឹង ធ្វើបាតុកម្មនៅពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដែលគ្រោងធ្វើឡើងនៅពាក់កណ្តាលខែកុម្ភៈខាងមុខនេះ បើទោះជាលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងព្រមានកុំឲ្យធ្វើបាតុកម្មក៏ដោយ។តាមគម្រោងប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នឹងជួបជាមួយមេដឹកនាំប្រទេសជាសមាជិកអាស៊ានក្នុងនោះមានលោក ហ៊ុន សែន ផងដែរ នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃចន្ទនេះ លោក ទូច វិបុល ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំងនិងជាអ្នករៀបចំបាតុកម្ម មានប្រសានស៍ថាថ្មីៗនេះ មេដឹកនាំគណបក្សនយោបាយនានាបាន វាយប្រហារនិងចោទប្រកាន់គ្នាទៅវិញទៅមកក្នុងន័យបង្កឧបសគ្គឬរារាំងនិង បំបែកទំនុកចិត្តពលរដ្ឋខ្មែរអាមេរិកាំងកុំឲ្យចូលរួមធ្វើបាតុកម្ម ប្រឆាំងលោក ហ៊ុន សែន។