លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃចន្ទ បានចេញសេចក្តីណែនាំដល់មន្ត្រីរបស់ខ្លួនឲ្យចាត់តាំងក្រុមការងារតាម ដានរបាយការណ៍ប្រចាំថ្ងៃនិងសំណូមពររបស់ប្រជាពលរដ្ឋនៅលើទំព័រ ហ្វេសប៊ុក ដោយលោកចាត់ទុកថានេះដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋទាន់ពេលវេលា។ក្នុងសេចក្តីណែនាំ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសរសេរថានៅក្នុងទំព័រហ្វេសប៊ុករបស់លោកសព្វថ្ងៃនេះទទួល បាននូវពាក្យបណ្តឹងនិងសំណូមពររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ លោកឲ្យដឹងទៀតថាជំនួយការរបស់លោកនឹងផ្ញើសំណូមពរនិងបណ្តឹងរបស់ប្រជា ពលរដ្ឋនេះទៅតាមហ្វេសប៊ុករបស់ក្រសួង-ស្ថាប័ននិងរាជធានី-ខេត្តនីមួយៗដែល លោកទទួលបានពីប្រជាពលរដ្ឋ ។