លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចាកចេញពីប្រទេសកម្ពុជា នៅម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដើម្បីជួបសំណេះសំណាលជាមួយពលករខ្មែរ១៥០នាក់ នៅប្រទេសម៉ាឡេស៊ី។លោក ពេជ្រ ស្រស់ បានឱ្យដឹងថា ក្នុងបេសកកម្មលើកដំបូង ក្នុងនាមជាប្រធានគណបក្សយុវជននេះ លោកនឹងជួបពលករ១៥០នាក់ នៅម៉ោង១០៖០០ព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ស្អែកនេះ។លោកបានលើកឡើង នៅលើបណ្តាញសង្គម Facebook ថា «ខ្ញុំបាទ ពេជ្រ ស្រស់ មានចិត្តរីករាយយ៉ាងក្រៃលែង ព្រោះថាជិតបានទៅជូបបងប្អូនពលករនៅប្រទេសម៉ាឡេស៊ីហើយ។ បងប្អូនពលករគ្រប់ប្រទេស ជាចំណែកនៃក្តីសង្ឃឹម របស់គណបក្សយុវជនកម្ពុជាយើង»។គណបក្សយុវជន ទើបនឹងទទួលបានការចុះបញ្ជីជាផ្លូវការ កាលពីដើមខែកុម្ភៈ ថ្មីៗនេះ។