លោក សុខ ទូច ត្រូវបានព្រះករុណាព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមនុ ឡាយព្រះហស្តលេខាតែងតាំងជា សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានគោរមងារជាបណ្ឌិត្យសភាចារ្យ និងជាអនុប្រធានរាជបណ្ឌិត្យសភា កម្ពុជា មានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន។យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ការតែងតាំងនេះ បន្ទាប់ពីព្រះមហាក្សត្រ បានទ្រង់យល់សេចក្តីក្រាបបង្គំថ្វាយរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។