ប្រធានស្ដីទី គណបក្សសង្គ្រោះជាតិ លោក កឹម សុខា នឹងជួបជាមួយថ្នាក់ដឹក នាំមូលដ្ឋាន សកម្មជន ចលនាយុវជន និងចលនាស្រ្ដី គណបក្ស សង្គ្រោះជាតិ នៅក្នុង វេទិកាសកម្មជនមូលដ្ឋាន នាម៉ោង៨ ព្រឹកថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ស្អែកនេះនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ចំណែកថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង៨ ព្រឹកវេលាម៉ោង ៨និង០០នាទីដដែល បើតាម គម្រោងប្រធានស្តីទីគណបក្សប្រឆាំងរូបនេះ នឹងទៅជួបសកម្មជនរបស់បក្ស នៅទីលាន បាល់ទាត់វាលបែកចាន ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ផងដែរ។