បីថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីណែនាំឲ្យក្រសួង មន្ទីរ និងស្ថាប័នរដ្ឋាភិបាលផ្សេងៗតាមដានស្រង់របាយការណ៍ និងឆ្លើយតបទៅនឹងបញ្ហារបស់ប្រជាពលរដ្ឋនៅក្នុងហ្វេសប៊ុករបស់លោក រួចមក ក្រសួង និងស្ថានប័នជាច្រើនបានបង្កើតគណៈកម្មការ ដើម្បីតាមដានទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីដែលធ្វើឲ្យ មជ្ឈដ្ឋានមួយចំនួនរិះគន់ដោយហៅថា «ជារដ្ឋាភិបាលហ្វេសប៊ុក»។ក្រសួង និងស្ថាប័នដែលបានបង្កើតគណៈកម្មការរួចហើយរួមមានក្រសួងអភិវឌ្ឍន៍ ជនបទក្រសួងធម្មការ និងសាសនាក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ក្រសួងរ៉ែ និងថាមពលក្រសួងយុត្តិធម៌ ក្រសួងអប់រំ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ចំណែកក្រសួងផ្សេងទៀតក៏កំពុងរៀបចំគណៈកម្មការតាមដានហ្វេសប៊ុក នេះដែរ។ ក្រសួងដែលបានបង្កើតគណៈកម្មការតាមដានហ្វេសប៊ុកជាផ្លូវការមានចំនួន សមាជិកចាប់ពី ៤ រហូតដល់ ១៥ នាក់។