គណបក្សយុវជនកម្ពុជា ដែលមានលោកពេជ្រ ស្រស់ ជាប្រធានកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបដិសេធថា គណបក្ស មិនបានបង្កើតហ្វេសប៊ុក (Account Face book) សម្រាប់គណបក្សប្រចាំខេត្តដាក់រូប Profile លោក ហ៊ុន ម៉ាណែតនោះទេ។យោងតាម សេចក្ដីប្រកាសព័ត៌មាន គណបក្សយុវជនកម្ពុជា នៅរសៀលថ្ងៃទី១១ ខែកុម្ភៈនេះ បានឲ្យដឹងថា ការបង្កើតហ្វេសប៊ុកនេះ មានជនខិលខូចមួយចំនួន បានបង្កើត Face bookហើយ ដាក់រូបProfile លោក ហ៊ុន ម៉ាណែត ដែលជារូបកូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា ធ្វើឲ្យមានការយល់ច្រឡំធំ។