ប្រធាន គណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានសរសេរលិខិតមួយទៅប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយស្នើសុំការពន្យល់មូលហេតុដែលតុលាការសម្រេចមិនចាត់ការលើ បណ្តឹងប្រឆាំងនឹងរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង។លិខិតមួយចុះថ្ងៃទី១២កុម្ភៈ លោក សួន សេរីរដ្ឋា បានស្នើសុំប្រធានសាលាដំបូងបញ្ជូនលិខិតរបស់លោកទៅព្រះរាជអាជ្ញារង លោក មាស ច័ន្ទពិសិដ្ឋ ដើម្បីសុំពន្យល់ជាលាយលក្ខណ៍អក្សរពីមូលហេតុនៃការមិនចាត់ការបណ្តឹងនេះ។ លោកបញ្ជាក់ថា៖ “លិខិតជូនដំណឹងពីដីកាតម្កល់រឿងឥតចាត់ការ មិនបានបញ្ជាក់ពីសំអាងច្បាប់និងសំអាងហេតុឲ្យច្បាស់លាស់ដែលខ្ញុំមិនអាច ទទួលយកបានអំពីការសម្រេចនេះ ហេតុដូច្នេះបានជាខ្ញុំដាក់លិខិតសូមឲ្យពន្យល់ទៅតាមនីតិវិធីច្បាប់”។