គណបក្សថ្មីមួយអះអាងថា ខ្លួនបានពង្រឹងសមត្ថិភាពសកម្មជនរបស់ខ្លួនបានរាប់រយនាក់ក្នុងឃុំ ចំនួន២០ ដោយថាដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក សាម អ៊ីន បានឲ្យដឹងកាលពីថ្ងៃទី១៣ ខែកុម្ភៈនេះថា ក្រោយពីគណបក្សមូលដ្ឋានបង្កើតឡើងជិត៦ខែមកនេះ លោកថា គណបក្សលោកបានបណ្តុះបណ្តាលថ្នាក់ដឹកនាំជាង៥០០នាក់ ក្នុងចំណោម១១៩ឃុំ។ប៉ុន្តែលោកថា ក្នុងចំណោមអ្នកដែលចូលបម្រើការងារ ជួយប្រជាពលរដ្ឋដែលជួបបញ្ហាប្រឈមនានាទៀងទាត់មានចំនួន២០ឃុំ ដែលក្នុងមួយឃុំមាន១០ទៅ១៥នាក់។អ្នកនាំពាក្យរូបនោះ អះអាងទៀតថា តាមគម្រោងគណបក្សមូលដ្ឋានត្រូវពង្រឹងសមត្ថភាពសកម្មជនឲ្យបានជាង២០០ ឃុំ ប៉ុន្តែលោកថា ដោយសារកត្តាខ្វះធនធាន និងថវិកាទើបមិនទាន់សម្រេចតាមការគ្រោងទុក។ប្រភពវីអូឌី(VOD)