ប្រមុខរដ្ឋាភិបាលកម្ពុជាកំពុងជួបជុំសំណេះសំណាលជាមួយសហគមន៍ពលរដ្ឋ ខ្មែររស់នៅសហរដ្ឋអាមេរិកនៅពេលនេះ នៅក្នុងក្រុងRancho Mirage នៃរដ្ឋ California។ នៅមុខពលរដ្ឋខ្មែរប្រមាណ៥០០នាក់ លោក ហ៊ុន សែន បានរំឮកអំពីមូលហេតុដែលកម្ពុជាមិនទាន់អាចរៀបចំការបោះឆ្នោតនៅ ក្រៅប្រទេសសម្រាប់ពលរដ្ឋរបស់ខ្លួន។«បោះឆ្នោតនៅស្រុកយើង នៅគេថាយើងបន្លំ ចុះទម្រាំបោះឆ្នោតនៅអាមេរិក នៅឆ្ងាយ»? នេះជាមូលហេតុមួយដែលប្រមុខរដ្ឋាភិបាលកម្ពុជាបានលើកឡើង មុននឹងលោកបន្ថែមថា បញ្ហាម៉ោងខុសគ្នា ក៏ជាបញ្ហាមួយទៀតដែរ។ សម្រាប់លោក ហ៊ុន សែន កម្ពុជាអាចនឹងពិចារណាអំពីការរៀបចំការបោះឆ្នោតក្រៅប្រទេសបាន ល្គឹកវាជាការបោះឆ្នោតប្រធានាធិបតី ឬជាការបោះឆ្នោតឯកត្តនាម។ ប៉ុន្តែថា បើជាការបោះឆ្នោតបែបសមាមាត្រដូចសព្វថ្ងៃ គឺមិនអាចរៀបចំការបោះឆ្នោតក្រៅប្រទេសបានឡើយ។