គណបក្សដែលទើបបង្កើតថ្មីមួយមិនទាន់ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោត ប្តេជ្ញាថានឹងខិតខំធ្វើយ៉ាងណាឲ្យមានតំណាងកសិករទូទាំងប្រទេសយ៉ាងតិចចំនួន១០រូប ចូលរួមជជែកបញ្ហានិងបង្កើតច្បាប់នានាដើម្បីការពារផលប្រយោជន៍របស់កសិករ។ក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ដើម្បីបង្ហាញពីគោលនយោបាយអភិវឌ្ឍមូលដ្ឋានក្នុងការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០១៧ខាងមុខ គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានប្តេជ្ញា ធ្វើយ៉ាងណាឲ្យមានតំណាងកសិករចូលរួមក្នុងការជជែក ពីបញ្ហារបស់កសិករក្នុងសភានិងបង្កើតច្បាប់ការពារកសិករដើម្បីឲ្យកសិករ កម្ពុជាមានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសជិតខាង។ប្រធានកម្មវិធីពង្រឹងសមត្ថភាពអ្នកដឹកនាំមូលដ្ឋានរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ មានប្រសាសន៍ថាកន្លងមករដ្ឋាភិបាលមិនទាន់មានកម្មវិធីថ្នាក់ជាតិដូចជាបញ្ជូនអ្នក ជំនាញផ្នែកកសិកម្មទៅបង្រៀនកសិករមូលដ្ឋាននៅឡើយទេ។