ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងរាប់ រយនាក់នៅសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃអង្គារនេះ បានធ្វើបាតុកម្មប្រមាណជា៥ម៉ោងនៅក្នុងទីក្រុងកាលីហ្វញ៉ា ប្រឆាំងនឹងការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយលើកឡើងថារដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ លោក ទូច វិបុល ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំងនិងជាអ្នករៀបចំបាតុកម្ម ប្រាប់វីអូឌីនៅថ្ងៃអង្គារ ថាអ្នកចូលរួមបាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅថ្ងៃទី១៥ខែកុម្ភៈ មានទៅដល់១៥០០នាក់ដែលមកពីរដ្ឋផ្សេងៗគ្នានៅសហរដ្ឋអាមេរិកនិងប្រទេសកាណា ដាផងដែរ។ លោកបន្តថាសារសំខាន់នៅក្នុងបាតុកម្មនោះគឺទាមទារឲ្យមាន ការគោរពសិទ្ធិមនុស្សនិងសេរីនិងគោលការណ៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។