គណបក្សជំទាស់ អះអាងថាគណៈប្រតិភូរបស់គណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភា IPU បានមកប្រទេសកម្ពុជាដើម្បីស៊ើបអង្កេតពីស្ថានការនយោបាយនៅកម្ពុជា ខណៈសមាជិកព្រឹទ្ធសភានិងតំណាងរាស្ត្រគណបក្សប្រឆំាងនៅរដ្ឋសភាមួយចំនួនត្រូវ បានចាប់ដាក់ពន្ធនាគារនិងមួយចំនួនទៀតរងការប្រើហិង្សាឲ្យរងរបួសធ្ងន់ កាលពីចុងឆ្នាំ២០១៥។អ្នកនាំពាក្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅក្នុងរដ្ឋសភា លោក ញ៉ែម បុញ្ញឬទ្ធិ មានប្រសាសន៍ នៅថ្ងៃអង្គារនេះថាកាលពីថ្ងៃទី១៥ខែកុម្ភៈម្សិលមិញ សហភាពអន្តរសភាIPUបានជួបជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិដើម្បីជជែកពីករណី ប្រើហិង្សាលើតំណាងរាស្ត្រដែលរងរបួសធ្ងន់ពីររូបគឺលោក គង់ សភា និងលោក ញ៉យ ចំរើន និងករណីចាប់សមាជិកព្រឹទ្ធសភាលោក ហុង សុខហួរ រួមទំាងសកម្មជនគណបក្សប្រឆាំងផ្សេងទៀតដាក់ពន្ធនាគារ។ លោកថាក្នុងជំនួបនោះ សហភាពអន្តរសភាIPU បានសន្យាថាIPUនឹងជួយរកសំណោះស្រាយជូនតំណាងរាស្ត្របក្សប្រឆំាង។ប្រភពVOD