លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលទើបនឹងបង្កើតឲ្យដឹងថា នៅស្អែករូបលោកនឹងដាក់លិខិត ទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំការអនុញ្ញាត ចុះជួបសាកសួរសុខទុក្ខសមាជិក គណបក្សសង្គ្រោះជាតិ១១រូប ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារ ព្រៃស។ប្រធានគណបក្សវ័យក្មេងរូបនោះ បានបញ្ជាក់ថា ក្នុងនាមអ្នកនយោបាយត្រូវចេះឈឺឆ្អាល ពីសុខទុក្ខជីវិតអ្នកនយោបាយដូចគ្នា ទោះបីជាយើងនៅបក្សផ្សេងគ្នា ប៉ុន្តែឆន្ទៈស្នេហាជាតិយើងដូចគ្នា, នេះជានយោបាយថ្មី។