លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានសរសេរសារ កោតសរសើរចំពោះ បងប្អូនជនរួមជាតិ ពិសេសក្មួយៗយុវជន ដែលបានតាមដានដោយ យកចិត្តទុកដាក់ចំពោះ ការវិវត្តន៌នៃកិច្ចប្រជុំ អាស៊ាន-សហរដ្ឋអាមេរិក ដែលនេះបង្ហាញដោយ មោទនភាពថា ប្រជាជនយើងចាត់ទុក កិច្ចការក្នុងប្រទេស និងក្រៅប្រទេសជាកិច្ចការ ដែលខ្លួនត្រូវដឹងក្នុង នាមជាម្ចាស់ឆ្នោត និងម្ចាស់ប្រទេស។នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេច បានសរសេរថា "ខ្ញុំសូមអរគុណពីចម្ងាយ ដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលបានជូនពរដល់ខ្ញុំ និងគណៈប្រតិភូកម្ពុជា ក្នុងរយៈពេលនៃការចូលរួម ប្រជុំពិសេសថ្នាក់ដឹកនាំ អាស៊ាន និងសហរដ្ឋអាមេរិក"។