លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងរាស្រ្តសំឡេងភាគច្រើន និងប្រធានស្តីទី គណបក្សសង្រ្គោះជាតិ លោក កឹម សុខា ប្រធានក្រុមតំណាងរាស្រ្ត សំឡេង ភាគតិចនៃរដ្ឋសភា បានកំណត់ពេលជួបគ្នាម្តងទៀត នៅម៉ោង៥ល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ នាវិមានរដ្ឋសភា ដើម្បីពិភាក្សាបញ្ហាដែលនៅសេសសល់ ពិសេសរបៀបវារៈនយោបាយ ក៏ជាប្រធានបទសំខាន់ផងដែរ។លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី១៨ កុម្ភៈថា “យើងមិនបានកំណត់ពី របៀបវារៈនោះទេ ប៉ុន្តែជាការកំណត់ណាត់ ជួបគ្នាពីមុនយូរមកហើយ ហើយលោក ស ខេង មានពេលវេលាចឹងការណាត់ ជួបគ្នាបានកំណត់ពីមុនមកហើយ”។លោកបន្តថា ក្រុមតំណាងរាស្រ្តសំឡេងភាគច្រើន និងភាគតិចជួបគ្នានាពេលនេះ ដើម្បីលើកកម្ពស់ក្រុមវប្បធម៌សន្ទនា។