លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ គណបក្ស សង្រ្គោះជាតិ (CNRP) បានថ្លែងថា ថ្នាក់ដឹកនាំ គណបក្ស មិនដែលមានបំណង ដាក់បេក្ខភាព លោក ប៉ុល ហំម ដែលជាមន្រ្តីជាន់ខ្ពស់ជំនួសលោក កឹម សុខា ដែលត្រូវបានសមាជិកសភាបោះឆ្នោត ទំលាក់ចេញពីអនុប្រធានទី១ នៃរដ្ឋសភានោះទេ។ការអះអាងរបស់លោកនេះ បានធ្វើឡើងបន្ទាប់ពី លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាសំឡេង ភាគច្រើននៃ គណបក្សប្រជាជនកម្ពុជា បានថ្លែងថា សភាស្វាគមន៍ចំពោះវត្តមាន លោក ប៉ុល ហំម ដែលគណបក្ស សង្រ្គោះជាតិ ដាក់បេក្ខភាពជំនួស លោក កឹម សុខា។លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ប្រាប់ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ថា “បាទខ្ញុំអត់បានទទួលព័ត៌មានហ្នឹងផង (ដាក់បេក្ខភាពជំនួសឯកឧត្តម កឹម សុខា) យើងក៏អត់បាន ពិភាក្សារឿងនេះដែរ”៕