គណបក្សទើបតែបង្កើតថ្មី គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបង្ហាញពីគោលនយោបាយអភិវឌ្ឍមូលដ្ឋាន ដែលជាគោលនយោបាយអាទិភាពរបស់ គណបក្សសម្រាប់ធ្វើការប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ/សង្កាត់ ២០១៧។ គោលនយោបាយ របស់គណបក្សថ្មីនេះ គឺផ្តោត់សំខាន់ទៅលើ មេឃុំល្អ គ្រូល្អ នគរបាលល្អ នៅតាមភូមិ/ឃុំ។«នេះគឺជា គោលនយោបាយអភិវឌ្ឍមូលដ្ឋានអាទិភាពរបស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សម្រាប់ការបោះឆ្នោតឃុំ/សង្កាត់ ២០១៧ ដែលគោលនយោបាយរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននឹងជម្រុញឱ្យមាន មេឃុំល្អ គ្រូល្អ នគរបាលល្អ នៅតាមភូមិ/ឃុំ ដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន»។ នេះជាខ្លឹមសាដើមដែលនិយាយអំពីគោលនយោបាយរបស់គណបក្សប្រជាធិបតេយ្យ មូលដ្ឋាន ដែលបានចុះផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦។