គណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ នាពេលនេះកំពុងដាក់ពាក្យប្តឹងគ្នា ទៅវិញទៅមកបន្ទាប់ពី បែកបាក់គ្នាបែងគ្នាម្តងទៀត កាលពីខែមុន។លោក ទុំ សម្បុរ អ្នកនាំពាក្យគណបក្សខ្មែររួបរួមជាតិ បានប្រាប់ ឱ្យដឹងថា គណបក្សរបស់លោក ពេលនេះកំពុងដាក់ ពាក្យប្តឹងទៅតុលាការ នៅតាមបណ្តាខេត្ត ដើម្បីទាមទារយកអគារ និងស្នាក់ការសាខានានា ជាទ្រព្យសម្បត្តិនៃសមាជិករបស់ខ្លួន ដែលជាអតីតថ្នាក់ដឹកនាំរបស់គណបក្សហ៊្វុនស៊ិនប៉ិច។ លោកថា ការដាក់ពាក្យប្តឹងនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ ហើយនឹងត្រូវ បន្តបានធ្វើឡើងនៅគ្រប់បណ្តាខេត្ត លើកលែងតែរាជធានីភ្នំពេញប៉ុណ្ណោះ។ប្រភព Fresh News