លោក ស៊ិក ប៊ុនហុក ប្រធានគណៈ កម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) កាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានអះអាងថា សហភាពអឺរ៉ុប (EU) បានចុះហត្ថលេខា ជាមួយក្រសួងសេដ្ឋកិច្ចកម្ពុជា ដើម្បីផ្ដល់ជំនួយប្រមាណ ១០លានអឺរ៉ូ ដល់ គ.ជ.ប សម្រាប់រៀបចំដំណើរ ការបោះឆ្នោតខាងមុខ។លោក ស៊ិក ប៊ុនហុក បានថ្លែងប្រាប់ក្រុម អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ការប្រកាស តែងតាំងមន្រ្តីនៃ គ.ជ.ប ជាផ្លូវការនៅព្រឹកថ្ងៃទី២៣ កុម្ភៈ ថា " EUគាត់ឥឡូវនេះបានចុះ កិច្ចសន្យាផ្ដល់ជំនួយ ជាផ្លូវការហើយ ហើយបានចុះហត្ថលេខា ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការជួយជំនួយ ទាំងផ្នែកបច្ចេកទេស ជាពិសេសលុយកាក់ សម្រាប់ទិញសំភារៈ មធ្យោបាយសម្រាប់ ដំណើរការចុះឈ្មោះ បោះឆ្នោតតាមប្រព័ន្ធ បច្ចេកវិទ្យាកុំព្យូទ័រ ។ EU ហ្នឹងថវិការួមរបស់គេ ១០លាន(អឺរ៉ូ)"។