លោកនាយករដ្ឋមន្រ្តី បញ្ជាឲ្យនាយ ឧត្តមសេនីយ៍ សៅ សុខា បាញ់រ៉ុក្កែត ពីឧទ្ធម្ភាគចក្រ ប្រសិនមាន អ្នកព្រហើន បន្តកាប់ព្រៃឈើ ខុសច្បាប់

2016-02-25 11:25:00 4756 Views

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាថ្មីម្តងទៀត បានបញ្ជាទៅកាន់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ឲ្យបាញ់គ្រាប់រ៉ុក្កែតពីលើ ឧទ្ធម្ភាគចក្រ ប្រសិនមានជនព្រហើន និងរញ៉ែរញ៉ៃ ហើយបន្តកាប់ឈើខុសច្បាប់នោះ។ ប្រសាសន៍របស់ សម្តេចតេជោ បែបនេះ ធ្វើឡើងក្នុងពិធីបើកសន្និបាត និងសម្ពោធអគារ មរតកតេជោ នៅក្រសួងបរិស្ថាន នៅនាទីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។លោក ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា "យើងទទួលនូវការឈឺចាប់ណាស់ នៅពេលដែលគេស្រែក ជាពិសេសពាក់ព័ន្ធ និងការកាប់បំផ្លាញព្រៃឈើ ប៉ុន្តែយើងទទួលស្គាល់អាកាប់ព្រៃឈើបំផ្លាញនេះ ត្រូវតែមានទោសទណ្ឌ ត្រូវតែបង្ក្រាបហើយ ខ្ញុំឲ្យឧទ្ធម្ភាគចក្រពីរគ្រឿង សៅ សុខា ដូចជាមិនទាន់បាញ់ មួយគ្រាប់ផងទេ"។

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា