មន្រ្តីពន្ធនាគារព្រៃស មិនអនុញ្ញាតឱ្យ ប្រធានគណបក្សយុវជន ចូលជួបសកម្មជន CNRP នោះទេ

2016-02-25 11:50:00 4821 Views

មន្រ្តីអនុរក្សពន្ធនាគារព្រៃស នៅព្រឹកនេះ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មិនអនុញ្ញាតឱ្យ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនចូលជួប សកម្មជនគណបក្សសង្រ្គោះជាតិ ១៥នាក់ នៅក្នុងពន្ធនាគារនោះទេ។ នេះបើតាមការអះអាងរបស់ លោក ពេជ្រ ស្រស់ ដែលបានចុះទៅដល់ពន្ធនាគារនេះ នៅម៉ោង៩៖០០ព្រឹកមិញ ។លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជន បានអះអាងយ៉ាងដូច្នេះថា «យើងខ្ញុំបានមកដល់មណ្ឌលអប់រំកែប្រែទី១(ព្រៃស)ហើយ ប៉ុន្តែមន្រ្តីពន្ឋនាគារថាដូរគោលការណ៍មិនអោយចូលជួប ដោយយកលេសថាថ្នាក់លើបញ្ជាកែប្រែផែនការ ដូច្នេះលិខិតអនុញ្ញាតពីក្រសួងមហាផ្ទៃ (អគ្គនាយកដ្ឋានពន្ឋនាគារ) មានតម្លៃយ៉ាងណាវិញ។សូមបញ្ជាក់ថា កាលពីម្សិលមិញ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានចេញលិខិតមួយ ដោយអនុញ្ញាតឱ្យប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ចូលជួបសំណេះសំណាលជាមួយសកម្មជនគណបក្សសង្រ្គោះជាតិ ១៥នាក់ នៅក្នុងពន្ធនាគារ ។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា