សាលាដំបូងរាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានបើកសវនាការ ជំនុំជម្រះសំណុំរឿងយុវជនម្នាក់ ជាអតីតនិស្សិតសាកលវិទ្យាល័យ ខេមរៈ ដែលអំពាវនាវធ្វើ បដិវត្តន៍ពណ៌ ប្រឆាំងរាជរដ្ឋាភិបាល នៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក ។យុវជនរូបនេះឈ្មោះ គង់ រ៉ៃយ៉ា អាយុ២៦ឆ្នាំ រហស្សនាមនៅក្នុងហ្វេសប៊ុក soriya koko ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ ក្រោមការចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះកំណត់ការផ្តន្ទាទោសពី៦ខែទៅ២ឆ្នាំ និង ពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល ។