លោក ហ៊ុន សែន ដាក់ឲ្យដំណើរការ Inbox ក្នុងហ្វេសប៊ុក ដើម្បីដោះស្រាយ បញ្ហាជូនពលរដ្ឋ

2016-03-01 10:25:00 4830 Views

លោក ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០១៦នេះ បានបើកដាក់ឲ្យ ដំណើរការ Inbox ក្នុងហ្វេសប៊ុក សម្រាប់ទទួលសារ និងលិខិតបណ្ដឹងផ្សេងៗ ពីប្រជាពលរដ្ឋ ដើម្បីលុបបំបាត់ អំពើពុករលួយ និងផ្តល់នូវយុត្តិធម៌សង្គម។លោក ហ៊ុន សែន បានសរសេរក្នុងបណ្ដាញ ទំនាក់ទំនង សង្គមហ្វេសប៊ុកថា លោក ហ៊ុន សែន មិនត្រឹមតែជានាយករដ្ឋមន្រ្តីល្អ និងជាប្រធាន គណបក្សប្រជាជនល្អ តែប៉ុណ្ណោះទេ លោកគឺជាស្វាមីល្អ ជាឪពុកល្អ និងជាជីតាដ៏ល្អរបស់ចៅៗ។ លោកតែងតែធ្វើជាគម្រូល្អ ដល់យុវជន និង យកចិត្តទុកដាក់ គិតគូរ ដល់អាយុជីវិត សុខទុក្ខ និងការរស់នៅ របស់ប្រជាពលរដ្ឋជានិច្ច។លោកបានសរសេរបន្ថែមថា "ដើម្បីចូលរួមកសាងសង្គមជាតិ អោយកាន់តែ រីកចម្រើនខ្លាំងទៅមុខ ជាពិសេសដើម្បី លើកកម្ពស់ ជីវភាពរស់នៅ ប្រជាពលរដ្ឋ ទប់ស្កាត់ និងលុបបំបាត់ អំពើពុករលួយ និងផ្តល់នូវយុត្តិធម៌សង្គម សូមបងប្អូនជនរួមជាតិ ចូលរួមជាមួយ លោក ទាំងអស់គ្នា។ ជនរួមជាតិអាចផ្ញើជាសារ និងលិខិតផ្សេងៗ (pdf/MS Words) រួមជាមួយឯកសារ ភ្ជាប់នានាមកកាន់ (Inbox) នៅក្នុងគេហទំព័រនេះ "។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា