មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានអះអាងថាទូរទស្សន៍ ព្រះអាទិត្យនឹងចាប់ផ្តើមដំណើរការនៅឆ្នាំនេះបើទោះបីជារហូតមក ដល់ពេលនេះអាជ្ញាធរនៅពុំទាន់ផ្តល់ការអនុញ្ញាតឲ្យសាងសង់អង់តែន ក្តី។លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ និងជាប្រធានគណៈកម្មការសិទ្ធិមនុស្សរដ្ឋសភាបានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីម្សិលមិញថាគណបក្សសង្គ្រោះជាតិបានស្នើសុំការ អនុញ្ញាតពីអាជ្ញាធរខេត្តកណ្តាលដើម្បីសាងសង់អង់តែនសម្រាប់ ទូរទស្សន៍ព្រះអាទិត្យ និងថាលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលបានឯកភាពជាគោលការណ៍ហើយប៉ុន្តែលោកអភិបាលបាន ប្រាប់ដល់គណបក្សសង្គ្រោះជាតិឲ្យរៀបចំប្លង់បច្ចេកទេសតាមនីតិវិធី។ លោកបន្តថា៖ «ដូច្នេះយើងមានជំនឿថាយ៉ាងហោចណាស់នៅសប្តាហ៍ដំបូងនៃខែមីនាយើង អាចដឹងពី [លទ្ធផល]។ ជាគោលការណ៍គេបានយល់ព្រមរួចហើយ»។