លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ ម្សិលមិញ ក្នុងពិធីប្រគល់ថវិការឧត្តម្ភលើកទឹកចិត្តដល់កីឡាករ កីឡាការិនី នៅវិមានសន្តិភាព បានបញ្ជាក់ឲ្យក្រសួងយកចិត្តទុកដាក់ គិតគូរដោះស្រាយផ្តល់ប្រាក់បៀវត្សដល់ប្រពន្ធ និងកូនមន្រ្តីរាជការ។ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោក ហ៊ុន សែន បានសរសេរថា "កាលពីម្សិលមិញ នៅក្នុងពិធីប្រគល់ថវិកា ឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករ កីឡាការិនី នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនផងដែរ អំពីការយកចិត្តទុកដាក់ គិតគូរដោះស្រាយផ្តល់ប្រាក់បៀវត្សដល់ប្រពន្ឋ និងកូនមន្រ្តីរាជការ ដើម្បីជួយសម្រួល ដល់ជីវភាពរស់នៅ អោយបានធូរស្រាលមួយកម្រិតធំថែមទៀត"។