ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ (CNRP) លោក កឹម សុខា បានលើកឡើងថា ការលើកស្ទួយសិទ្ធិនារី គឺជាការផ្ដល់ឱកាស ឲ្យស្ត្រីអាចចូលរួមដឹកនាំក្នុងវិស័យនយោបាយ។ក្នុងទិវានារីអន្ដរជាតិខួបលើកទី១០៥ និងប្រកាសសុពលភាពរចនាសម្ព័ន្ធស្រ្ដីរាជធានីភ្នំពេញ កាលពី រសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ នាទីស្នាក់ការគណ បក្សសង្គ្រោះជាតិ ខណ្ឌដង្កោ លោកកឹម សុខា បានមានប្រសាសន៍ថា “ខ្ញុំយល់ថា ការលើកស្ទួយសិទ្ធិនារី គឺជាការផ្ដល់ឱកាសឲ្យស្រ្ដីអាចចូលរួម និងដឹកនាំលើវិស័យនយោបាយ ឬវិស័យសេដ្ឋកិច្ច ឬវិស័យសង្គមកិច្ច”។