ព្រះមហាក្សត្រសម្រេចដាក់មន្ត្រីនគរបាលជាន់ខ្ពស់៤៩នាក់ចូលនិវត្តន៍

2016-03-09 15:55:00 4775 Views

ព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះបរមនាថ សីហមុនី សម្រេច​ដាក់​មន្ត្រី​នគរបាល​ជាន់ខ្ពស់ ថ្នាក់​ឧត្ដមសេនីយ៍ ៤៩​នាក់​ចូល​និវត្តន៍។ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ​ចុះ​ថ្ងៃទី២ មីនា ធ្វើ​ឡើង​តាម​ការ​ស្នើ​ពី​ប្រមុខ​រដ្ឋាភិបាល ដើម្បី​ដាក់​មន្ត្រី​នគរបាល​ជាន់ខ្ពស់​ទាំង​៤៩​នាក់​ចូល​និវត្តន៍។ចំណែក​ក្រសួង​មហាផ្ទៃ​ក៏​នឹង​ផ្លាស់​ប្ដូរ​អភិបាល​ខេត្ត​ចំនួន​៦ គឺ​ខេត្ត​កំពង់ធំ ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ចាម ខេត្ត​ស្វាយរៀង ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​បន្ទាយ​ជ័យ​ផង​ដែរ នៅ​ឆ្នាំ​២០១៦​នេះ ក្រោម​ហេតុផល​អភិបាល​ខេត្ត​ទាំង​នោះ ដល់​អាយុ​ចូល​និវត្តន៍។កាល​ពី​ខែ​កុម្ភៈ រដ្ឋាភិបាល​ទើប​តែ​ចេញ​អនុក្រឹត្យ​មួយ​ដើម្បី​ជ្រើសរើស​នគរបាល​ជាង ៤.៥០០​នាក់ ក្រោយ​មាន​ការ​ថយ​ចុះ កងកម្លាំង​នគរបាល​ជាតិ ចាប់​ពី​ដើម​ឆ្នាំ​២០១៤ ដល់​ចុង​ឆ្នាំ​២០១៥ ដែល​ភាគ​ច្រើន​ចូល​និវត្តន៍ ទទួល​មរណភាព និង​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​ជាដើម៕

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា