លោក ឈាង វុន អ្នកនំាពាក្យរដ្ឋសភា បានអះអាងថា សភាបានត្រៀមផ្តល់ រថយន្តស៊េរី ទំនើប មួយគ្រឿង និងកញ្ចប់ថវិកា ចំនួន៧០០លានរៀល សម្រាប់ប្រធាន ក្រុម តំណាងរាស្ត្រ ភាគច្រើននិង ភាគតិចរួចហើយ។ការថ្លែងរបស់អ្នក នំាពាក្យរូបនេះ ខណៈគណៈកម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភា បានអនុម័ត លើរបៀប វារៈសេចក្តីព្រាង ស្តីពី ការរៀបចំ ការិយាល័យ ថ្នាក់ដឹកនំាតំណាងរាស្ត្រ នៃគណបក្ស នយោបាយ ដែលមានអាសនៈ ក្នុងរដ្ឋសភា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦។លោក ឈាង វុន បានថ្លែងថា «គណៈអចិន្ត្រៃយ៍ រដ្ឋសភា បានអនុម័ត រួចហើយ លើរបៀបវារៈ សេចក្តីព្រាង ស្តីពី ការរៀបចំ ការិយាល័យ ថ្នាក់ដឹកនំា តំណាងរាស្ត្រ នៃគណបក្ស នយោបាយ ដែលមានអាសនៈ ក្នុងរដ្ឋសភា។ ការសម្រេចផ្តល់ ជូនដល់ថ្នាក់ដឹកនាំ តំណាងរាស្ត្រ មិនមែនការ កែប្រែឡើយ ព្រោះថា បានកំណត់ កាលពីថ្ងៃ ដែលប្រធាន ក្រុមនៃ គណបក្ស ទំាងពីរជួបគ្នា»។