សភាប្រជុំអនុម័ត សេចក្តីព្រាងច្បាប់ សហជីពនៅថ្ងៃ៤មេសាតែCNRP អត់យល់ព្រម

2016-03-11 15:15:00 4801 Views

ទីបំផុតគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចយកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ មុនចូលឆ្នាំខ្មែរ ដើម្បីបើកកិច្ចប្រជុំ ពិភាក្សាអនុម័តលើ សេចក្តីព្រាងច្បាប់ ដ៏ចម្រូងចម្រាស់រវាង ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ជាមួយក្រុមសហជីព ប៉ុន្តែ គណបក្សប្រឆំាង សង្រ្គោះជាតិ (CNRP) មិនលើកដៃគំាទ្រ។អ្នកនំាពាក្យរដ្ឋសភា និងជាសមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា លោក ឈាង វុន បានប្រាប់ អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំ គណៈកម្មាធិការ អចិន្ត្រៃយ៍ នាព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៦ថា  ក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍ មិនមានការ កែប្រែ ចំណុចណាមួយ លើសេចក្តីព្រាង ច្បាប់សហជីពនោះឡើយ ព្រោះថា អចិន្ត្រៃយ៍ មិនមានសិទ្ធិកែប្រែនោះទេ គ្រាន់អចិន្ត្រៃយ៍មានសិទ្ធិ ទទួលយកឬមិន ទទួលយកតែប៉ុណ្ណោះ។លោកបន្ថែមថា តាមរយបាយការណ៍របស់ គណៈកម្មការជំនាញ ផ្ញើមកគណៈគម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា បានកែសម្រួល មួយចំនូនហើយ ចំណែកមួយចំនួនទៀត មិនអាចកែប្រែនោះទេ។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា