មេដឹកនាំគណបក្សប្រឆាំងនឹងជួបប្រជុំពិសេសមួយនៅប្រទេសហ្វីលីពីននៅ ថ្ងៃនេះដែលពិភាក្សាអំពីកម្ដៅនយោបាយបច្ចុប្បន្នខណៈដែលលោក កឹម សុខា ប្រធានស្តីទីគណបក្សត្រូវបានវាយប្រហារដោយក្រុមអ្នកគាំទ្រគណបក្ស កាន់អំណាចទាក់ទងនឹងរឿងអាស្រូវសេ្នហាដ៏ចម្រូងចម្រាស។កិច្ចប្រជុំពិសេសដែលដឹកនាំដោយលោក សម រង្ស៊ី ប្រធាន និងលោក កឹម សុខា អនុប្រធាននេះក៏មានការចូលរួមពីសមាជិកជាន់ខ្ពស់មួយចំនួនក្នុងនោះ ក៏មានលោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ និងលោក អ៊ូ ចាន់រិទ្ធ ផងដែរដោយផ្តោតលើស្ថានការណ៍នយោបាយ និងការបង្រួបបង្រួមជាតិ។លោក បុញ្ញឫទ្ធិ បានថ្លែងថា៖ «សំខាន់គឺពិភាក្សាអំពីស្ថានភាពនយោបាយពីខែតុលាឆ្នាំ ២០១៥ ដល់បច្ចុប្បន្ន និងទីពីរនិយាយអំពីរឿងសំខាន់គឺយុទ្ធសាស្រ្តនយោបាយឆ្ពោះទៅរកការ បោះឆ្នោតដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន»។ប្រភពភ្នំពេញ ប៉ុស្ដិ៍