ពីពិធីបើកសន្និសីទជាតិស្តីពី ការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានៅព្រឹកនេះលោក ហ៊ុន សែន បានព្រមានចាប់ខ្លួនអ្នកនយោបាយ ដែលឃោសនាថា ពួកគេនឹងលុបចោលបំណុលរបស់ប្រជាពលរដ្ឋនៅពេលដែលពួកគេឈ្នះឆ្នោត។ បើទោះជាមិននិយាយចំឈ្មោះអ្នកនយោបាយណាក៏ដោយ តែប្រមុខរដ្ឋាភិបាលចាត់ទុកថា អ្នកនយោបាយដែលឃោសនាលុបចោលបំណុលនេះ គឺជាបទល្មើសជាក់ស្ដែង ខុសពីបទបញ្ញត្តិផ្នែកហិរញ្ញវត្ថុ ដែលលោកបានបញ្ជាឲ្យអាជ្ញាធរចាប់ខ្លួនអ្នកនយោបាយដែលឃោសនានេះ នៅនឹងកន្លែងតែម្ដង។នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ការឃោសនារបស់អ្នកនយោបាយនេះ គឺជានយោបាយបែបប្រជាភិថុតិ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋឲ្យបោះឆ្នោតគាំទ្រពួកគេ ដែលវាជាបញ្ហាធំជំរុញឲ្យប្រជាពលរដ្ឋសម្រុកទៅខ្ចីប្រាក់ពី មីក្រូហិរញ្ញវត្ថុ និងធនាគារ ហើយជំពាក់បំណុលវ័ណ្ឌកដែលឈានដល់ការរឹបអូសផ្ទះសម្បែងដីធ្លីពីសំណាក់ស្ថាប័នប្រាក់កម្ចីទាំងនោះ។ប្រភពថ្មីៗ