លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារាចរមួយ ដោយណែនាំឲ្យស្ថាប័នពាក់ព័ន្ធត្រួតពិនិត្យមើលលិខិតឆ្លងដែនបំពេញបេសកកម្មនិងប្រើប្រាស់ឲ្យបានត្រឹមត្រូវ។នៅក្នុងសារាចរមួយចុះថ្ងៃទី១៤ខែមីនា លោក ហ៊ុន សែន បានលើកឡើងថាកាលពីកន្លងមកថ្មីនេះ មានមន្រ្តីកម្ពុជាមួយចំនួននៅក្នុងក្រសួង ស្ថាប័នខ្លះបានស្នើលិខិតឆ្លងដែនផ្លូវការនិងប្រើប្រាស់លិខិតឆ្លងដែនផ្លូវការដោយមិនត្រឹមត្រូវ ដែលលោកថានាំឲ្យប៉ះពាល់កិត្តិយសរដ្ឋាភិបាល។ លោកបន្តថាដើម្បីជៀសវាងកុំឲ្យមានបញ្ហាបែបនេះ លោកណែនាំឲ្យក្រសួង ស្ថាប័ននានាឲ្យពិនិត្យបេសកកម្មឲ្យបាន”ហ្មត់ចត់បំផុត” មុននឹងស្នើសុំលិខិតឆ្លងដែនផ្លូវការពីក្រសួងការបរទេស។ប្រភព VOD