ប្រធានគណបក្ស ខ្មែររូបរួមជាតិ លោក ញឹក ប៊ុនឆៃ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ បានបបួល សម្ដេចក្រុមព្រះ មកតតាំង ជាសាធារណៈចំពោះ មុខមហាជន បើសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ នៅតែបន្តចោទប្រកាន់ លោកថា ជាអ្នកលក់ ស្នាក់ការ បក្សហ៊្វុនស៊ិនប៉ិច ទាំង៣ទីតាំង។ការថ្លែងរបស់លោក ញឹក ប៊ុនឆៃ បែបនេះបានធ្វើឡើងបន្ទាប់ពី អគ្គលេខាធិការប្រតិបត្តិ គណបក្សហ៊្វុនស៊ិនប៉ិច លោក សាយ ហាក់ ដែលជាមនុស្សជំនិត របស់សម្ដេចក្រុមព្រះ បានចេញសេចក្ដីប្រកាស ព័ត៌មានមួយដោយ ចោទប្រកាន់រូបលោកថា ជាអ្នកលក់ ស្នាក់ការបក្ស នៅផ្លូវវេងស្រេង ,ម្ដុំបូរីចម្ការមន, និងផ្លូវជាតិ ៦A។លោក ញឹក ប៊ុន ឆៃ បានថ្លែងថា រូបលោក ជាអគ្គលេខាធិការ គណបក្សហ៊្វុនស៊ិនប៉ិច ដូច្នេះហើយលោក គ្មានសិទ្ធិលក់ ទីស្នាក់ការ គណបក្សទេ។ ការលក់ទីស្នាក់ការ សម្រេចដោយអង្គប្រជុំ គណៈកម្មធិការអចិន្ត្រៃយ៍ និងគណៈកម្មធិការនាយក ដែលមាន ចុះហត្ថលេខា ចុងក្រោយដោយ ប្រធានគណបក្ស។ ប្រភពដើមអំពិល