លោក ហ៊ុន ម៉ាណែត បានស្នើឲ្យគណៈកម្មាធិការបុរីកម្ពុជា ពិចារណាក្នុងការអញ្ជើញថ្នាក់ដឹកនាំរបស់ គណបក្សសង្គ្រោះជាតិ ចូលរួមជាមួយគ្នាក្នុងឱកាសចូលឆ្នាំថ្មី នៅសហរដ្ឋអាមេរិកនាពេលខាងមុខ។ នេះបើយោងតាមទំព័រ Facebook ផ្លូវការរបស់លោក កាលពីព្រឹកថ្ងៃទី១៣ មីនា នេះ។ ការអំពាវនាវស្នើឲ្យមានការអញ្ជើញថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិចូលរួមក្នុងកម្មវិធីបុណ្យចូលឆ្នាំខ្មែរ នៅសហរដ្ឋអាមេរិក ពីសំណាក់លោក ហ៊ុន ម៉ាណែត នាពេលនេះ ធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃនេះមានការជជែក តស៊ូមតិគ្នារវាងបងប្អូនអ្នកគាំទ្រ និងអ្នកមិនគាំទ្រ ចំពោះការចូលរួមរបស់លោក ហ៊ុន ម៉ាណែត នៅក្នុងកម្មវិធីព្យុហយាត្រាអបអរសាទរបុណ្យចូលឆ្នាំថ្មី នៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក តបទៅនឹងការអញ្ជើញរបស់គណៈកម្មាធិការបុរីកម្ពុជា។ប្រភពវាយោFM