នៅព្រឹកថ្ងៃ១៦ ខែមីនានេះ លោកហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួម ពិធីបើកសម្ពោធ ស្ថានីយ៍ចេញដំណើរថ្មី នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ស្ថានីយចេញដំណើរថ្មីនេះ មានលក្ខណៈធំទូលាយ និងស្តង់ដារបច្ចេកទេសខ្ពស់ ហើយបានដាក់ឲ្យដំណើរការសាកល្បងជាបណ្តោះអាសន្ន កាលពីខែកញ្ញា ឆ្នាំ២០១៥។ នេះបើតាមការឲ្យដឹងពីគេហទំព័រហ្វេសប៊ុកសាលារាជធានីភ្នំពេញ៕