រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានកោះហៅប្រធានសាលាដំបូងនិង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានី ខេត្តទាំងអស់ចូលរួមប្រជុំពីគោលការណ៍ឃុំខ្លួនបណ្តោះអាសន្នក្នុងសំណុំ រឿងទំនាស់ដីធ្លី តាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី។ក្នុងលិខិតអញ្ជើញមួយចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា បានអញ្ជើញមន្ត្រីតុលាការទាំងនោះឲ្យចូលរួមប្រជុំនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង។ ក្នុងលិខិតអញ្ជើញដដែល លោករដ្ឋមន្ត្រីណែនាំឲ្យមនន្ត្រីតុលាការដែលត្រូវចូលរួមកិច្ចប្រជុំ ធ្វើការប្រមូល និងរាយការណ៍ដល់អង្គប្រជុំពីទិន្នន័យស្តីពីការឃុំខ្លួនបណ្តោះ អាសន្នក្នុងសំណុំរឿងទំនាស់ដីធ្លី។គួររំឭកថាការកោះហៅនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃចន្ទ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក ដោយសម្តែងការខកចិត្តចំពោះតុលាការខេត្តកំពង់ស្ពឺដែលបានឃុំខ្លួនតំណាង ប្រជាពលរដ្ឋមានទំនាស់ដីធ្លីជាស្រ្តីពីរនាក់។ប្រភពVOD