ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់ បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតសាកលវិទ្យាល័យន័រតុន នៅព្រឹកនេះ លោក ហ៊ុន សែន បានប្រកាសឲ្យដឹងថា យុទ្ធសាស្ត្រ មិនឆ្លើយ មិនឆ្លង មិនឈ្លោះរបស់គណបក្សសង្គ្រោះជាតិគ្មានប្រសិទ្ធិទេ។ ប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះ បានបញ្ជាក់ថា ចំពោះរឿងអាស្រូវផ្លូវភេទរបស់ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិនោះ មិនអាចលាក់បាំងការពិតនោះទេ ហើយប្រាប់អ្នកដទៃកុំឲ្យច្រលើសបើសលើរឿងនេះ។ បើទោះបីប្រមុខរដ្ឋាភិបាលកម្ពុជារួបនេះ ថ្លែងមិនបានបញ្ជាក់ចំឈ្មោះក្តី តែគេអាចដឹងបានថា គឺសំដៅចំពោះលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធពី រឿងអាស្រូវស្នេហានេះ ជាមួយនិងកញ្ញាស្រីមុំ។