លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហើបថា រដ្ឋមន្ត្រីចំនួន ៨ក្រសួងត្រូវផ្លាស់ប្តូរ ដែលក្នុងនោះមានអ្នកប្តូរចេញនិងអ្នកប្តូរពីក្រសួងចាស់ទៅក្រសួង ថ្មី ហើយការកែសម្រួលគណៈរដ្ឋមន្ត្រីនេះ នឹងធ្វើឡើងនៅថ្ងៃទី០៤ ខែមេសាខាងមុខនេះគឺដើម្បីប្រសិទ្ធភាពការងារ។លោក ហ៊ុន សែន បានបញ្ជាក់ថា ការកែសម្រួលគណៈរដ្ឋមន្ត្រីនៅពេលនេះ គឺមិនមែនមានរដ្ឋមន្ត្រីអាក្រក់ទាំងអស់ទេប៉ុន្តែមានរដ្ឋមន្ត្រី ស្ទក់ស្រពន់មួយចំនួនដែលត្រូវផ្លាស់ប្តូរសម្រួល ដើម្បីឲ្យការងារប្រទេសជាតិកាន់តែមានប្រសិទ្ឋភាពខ្ពស់។ការប្រកាសរបស់លោក បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ក្នុងឱកាសលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដល់ នឹងធ្វើជាអធិបតីភាព ក្នុងពិធីចែកសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតសាកលវិទ្យាល័យ ន័រតុន នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ប្រភពរស្មីកម្ពុជា