ឧទ្ធរណ៍មិនឲ្យលោក សុវណ្ណារ៉ា ចេញពីគុកទៅព្យាបាលជំងឺ

2016-03-18 14:55:00 4822 Views

សាលា​ឧទ្ធរណ៍​បាន​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ដែល​សម្រេច​មិន​ អនុញ្ញាត​ឲ្យ​មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រឆាំង​លោក មាជ សុវណ្ណារ៉ា ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​បរទេស​បើ​ទោះបី​ជា​គាត់​ចាំបាច់​ត្រូវ​ទៅ​តាម​ការ​ បញ្ជា​របស់​គ្រូពេទ្យ​ក៏ដោយ។សកម្មជន​ម្នាក់​ក្នុង​ចំណោម​សកម្មជន ១១ នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា ដែល​ជា​ប្រធាន​ផ្នែក​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្តឹង​ឧទ្ធរណ៍​ ដើម្បី​ច្រាន​ចោល​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​សម្រេច​មិន​ អនុញ្ញាត​ឲ្យ​គាត់​ទៅ​ព្យាបាល​សុខភាព​នៅ​ឯ​បរទេស​ ឬ​​ នៅ​មន្ទីរពេទ្យ​ណា​មួយ​នៅក្នុង​​ប្រទេស​តាម​ការ​​ចង់​បាន​របស់​គាត់​បើ​ ទោះបី​ជា​គ្រូពេទ្យ​ណា​មួយ​​ណែនាំ​ក៏ដោយ​បន្ទាប់​ពី​គាត់​មាន​បញ្ហា​សុខភាព​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ឆ្នាំ​មុន។ ការ​សម្រេច​របស់​តុលាការ​គឺ​តម្រូវ​ឲ្យ​គាត់​មាន​ការ​ព្យាបាល​សុខភាព​ដោយ​ គ្រូពេទ្យ​នៅ​ក្នុង​ពន្ធនាគារ​លើក​លែង​តែ​គ្រូពេទ្យ​ក្នុង​ពន្ធនាគារ​មិន​ អាច​ព្យាបាល​បាន។ប្រភពភ្នំពេញប៉ុសិ៍

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា